អំពីយើង

ពួកយើងជា សហព័ន្ធដ៏ធំទូលាយមួយ ដែលមានការចូលរួមពីសហជីព មជ្ឈមណ្ឌលកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកតស៊ូមតិជាច្រើនក្នុងការធ្វើការរួមគ្នាដើម្បីបង្កើត និងជំរុញសំណើសម្រាប់កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលមានកាតព្វកិច្ចស្របច្បាប់ និងដែលអាចបង្ខំឱ្យអនុវត្តបាន ហើយដែលកំពុងតែត្រូវការការរួមចំណែកដ៏សកម្ម និងការគាំទ្ររបស់លោកអ្នក។

សំណើនេះត្រូវបានបង្កើតឡើងដោយបណ្ដាញទាំងបី៖

សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី

សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី គឺជាសម្ព័ន្ធសង្គម និងការងារសកលដែលដឹកនាំដោយកម្មករសញ្ជាតិអាស៊ី នៅក្នុងប្រទេសដែលផលិតសម្លៀកបំពាក់នៅតំបន់អាស៊ីទាំងមូល និងក្នុងតំបន់អ្នកប្រើប្រាស់នៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។ សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ បានបង្កើតនូវឯកភាពមួយនៅថ្នាក់តំបន់ ក្នុងចំណោមសហជីពវិស័យកាត់ដេរនៅអាស៊ី ដើម្បីយកឈ្នះនូវការដាក់កំហិតនៅលើការតស៊ូតាមបណ្ដាប្រទេសនីមួយៗ ក្នុងបណ្ដាញផលិតកម្មសកល និងធ្វើឱ្យក្រុមហ៊ុនម៉ាកផលិតផលធំៗទទួលខុសត្រូវ។ ការបង្កើតរូបមន្តប្រាក់ឈ្នួលឆ្លងដែនជាប្រវត្តិសាស្រ្ត របស់សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី សម្រាប់កម្មករកាត់ដេរនៅតំបន់អាស៊ី ក៏ជារូបមន្តតែមួយដែលយកចិត្តទុកដាក់លើបញ្ហារបស់ស្រ្តី ដែលបានរួមបញ្ចូលថ្លៃចំណាយការមើលថែទាំដែលមិនបានប្រាក់ឈ្នួលផងដែរ សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី ក៏បានកសាងភាពជាអ្នកដឹកនាំសម្រាប់កម្មការិនី ដើម្បីដឹកនាំការតស៊ូដើម្បីទទួលបានការងារសមរម្យ នៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ និងបានប្ដេជ្ញាចិត្តចំពោះទសន្សៈដ៏រីកចម្រើនមួយនៃទំនាក់ទំនងការងារ ដែលរួមបញ្ចូលទាំងអ្នកធ្វើការងារតាមផ្ទះផងដែរ។

Clean Clothes Campaign

Clean Clothes Campaign (CCC) is a global network dedicated to improving working conditions and empowering workers in the global garment and sportswear industries. Since 1989, CCC has worked to ensure that the fundamental rights of workers are respected. CCC educates and mobilises consumers, lobbies companies and governments, and offers direct solidarity support to workers as they fight for their rights and demand better working conditions. CCC brings together trade unions and NGOs covering a broad spectrum of perspectives and interests, such as women’s rights, consumer advocacy and poverty reduction.

យុទ្ធនាការសម្លៀកបំពាក់ស្អាត

យុទ្ធនាការសម្លៀកបំពាក់ស្អាត គឺជាបណ្ដាញសកល ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស្ថានភាពការងារមានភាពប្រសើរឡើង និងផ្ដល់ភាពអង់អាចដល់កម្មករនៅក្នុងវិស័យកាត់ដេរ និងសម្លៀកបំពាក់កីឡាសកល។ តាំងពីឆ្នាំ ១៩៨៩ យុទ្ធនាការសម្លៀកបំពាក់ស្អាត បានធ្វើការជាច្រើនដើម្បីធានាថាសិទ្ធិមូលដ្ឋានរបស់កម្មករត្រូវបានគោរព។ យុទ្ធនាការសម្លៀកបំពាក់ស្អាត អប់រំ និងកៀរគរអ្នកប្រើប្រាស់ បញ្ចុះបញ្ចូលក្រុមហ៊ុន និងរដ្ឋាភិបាល និងផ្ដល់នូវការគាំទ្រជាសាមគ្គីភាពដោយផ្ទាល់ទៅដល់កម្មករ ខណៈពេលដែលពួកគេតស៊ូដើម្បីសិទ្ធិរបស់ពួកគេ និងទាមទារឱ្យមានស្ថានភាពការងារប្រសើរជាងមុន។ យុទ្ធនាការសម្លៀកបំពាក់ស្អាត ដឹកនាំសហជីពកម្មករ និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានទស្សនៈវិស័យ និងចំណាប់អារម្មណ៍ទូលំទូលាយ និងចម្រុះវិស័យ ឱ្យធ្វើការរួមគ្នា ដែលមានដូចជា អង្គការផ្ដោតលើសិទ្ធិស្រ្តី ការតស៊ូមតិសម្រាប់អ្នកប្រើប្រាស់ និងការកាត់បន្ថយភាពក្រីក្រ។